(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,១៦១,១៧៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២០១,៤៣១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩៥០,៣០៤នាក់ (ស្លាប់ ១២៣,៩៨១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៨០៧,៨០០នាក់ (ស្លាប់ ៣១,១៩១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៥១៣,០២៤នាក់ (ស្លាប់ ១៣,៧១៣នាក់)
* ថៃ ឆ្លងចំនួន ១,០៣០,២៨១នាក់ (ស្លាប់ ៩,០៨៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦៨,៧៦៨នាក់ (ស្លាប់ ១៤,០៩៦នាក់)
* វៀតណាម ឆ្លងចំនួន ៣២៣ ,២៦៨នាក់ (ស្លាប់ ៧,៥៤០នាក់)
* កម្ពុជា ឆ្លងចំនួន ៨៨,២៤២នាក់ (ស្លាប់ ១,៧៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៤០៦នាក់ (ស្លាប់ ៤៧នាក់)
* ទ្បាវ ឆ្លងចំនួន ១១,៧៥៣នាក់ (ស្លាប់ ១១នាក់)
* ព្រុយណេ ឆ្លងចំនួន ១,៣៣៣នាក់ (ស្លាប់ ៣នាក់)។