(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់ មាតាបិតា និងអាណាព្យាបាល ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ មេត្តានាំបុត្រធីតារបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ដូសទី២» នៅតាមមណ្ឌលសុខភាព ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១តទៅ ក្រោយពីកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ដូសទី១» រួចរាល់ហើយ កាលពីថ្ងៃទី០១ ខែសីហា ២០២១។

ជាមួយការជូនដំណឹងនេះ លោកអភិបាលខណ្ឌសែនសុខ សូមជម្រាបជូនដល់ មាតាបិតា និងអាណាព្យាបាល ទាំងអស់ថា ត្រូវតមគ្រឿងសមុទ្រ គ្រឿងហិរ (ម្ទេស) កុំលើកធ្ងន់រយៈពេល១សប្តាហ៌ ហើយនៅចំណុចត្រង់មុខម្ចុលដែចាក់ថ្នាំ សូមកុំឱ្យត្រូវទឹក១២ម៉ោង កុំប៉ះពាល់ ឬសង្កត់ឈ្លី ពិសេសត្រូវហូបទឹកឱ្យបានច្រើន សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពល្អ បន្ទាប់ពីបុត្រធីតា ជាកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ដូសទី១» ក៏ដូចជា «ដូសទី២» រួចរាល់ហើយ៕