(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ចំនួន៣៨នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស(Rapid Test) នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ម្សិលមិញ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៦៦នាក់ (ករណីDelta១០នាក់), ព្យាបាលជាសះស្បើយចំនួន៦៩០នាក់ និងស្លាប់ចំនួន៧នាក់៕