(ភ្នំពេញ)៖ ម៉ាស៉ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ចំនួន៣គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួនត្រូវបានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជាអំណោយប្រគល់ ជូនក្រសួងបរិស្ថានដើម្បីប្រើប្រាស់ក្នុងការបន្សុទ្ធខ្យល់ សម្លាប់មេរោគជាពិសេសដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ពិធីប្រគល់ម៉ាស៉ីនបន្សុទ្ធខ្យល់ និងទឹកថ្នាំកម្ចាត់មេរោគនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានា និងលោក លឹម តារា នាយកក្រុមហ៊ុន និងលោក Shaun Waits ប្រធានប្រតិបត្តិការក្រុមហ៊ុន។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដែលបាននាំចូលនូវផលិតផលបន្សុទ្ធខ្យល់កម្ចាត់មេរោគ ប្រកបដោយបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា និងបានផ្តល់ជាអំណោយដល់ក្រសួងបរិស្ថាននៅពេលនេះ ដើម្បីបន្សុទ្ធខ្ពស់ក្នុងអគារនៃទីស្តីការក្រសួង និងបង្កើនផាសុកភាព បង្កើតបរិយាកាសសុវត្ថិភាពខ្ពស់ដល់មន្ត្រីរាជការ ដែលមកបំពេញការងារក៏ដូចជាចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ចំពោះការផ្តល់ អំណោយនេះនិងបានបង្ហាញការគាំទ្រចំពោះការប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់កម្ចាត់មេរោគនេះ។

គួរបញ្ជាក់ថា ម៉ាស៉ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife គឺជាម៉ាស៉ីនបន្សុទ្ធខ្យល់ និង កម្ចាត់មេរោគប្រើប្រាស់មីក្រូឈីបវៃឆ្លាតដំបូងគេបង្អស់លើលោក ដែលមានប្រព័ន្ធបញ្ចេញទឹកសំណើមឆាប់រហ័សដោយកម្មវិធីមីក្រូឈីប ដើម្បីការពារមនុស្សពីមេរោគទាំងឡាយ រួមទាំងវីរុសកូរ៉ូណាផងដែរ។ ការរចនារបស់ EcondLife គឺបង្កើតឡើងដើម្បីប្រើប្រាស់ជាមួយទឹកបន្តក់សម្លាប់មេរោគ INC។ វាបញ្ចេញសំណើមទឹកថ្នាំ Ionic Nano Copper ល្អិតៗចូលទៅក្នុងបរិយាកាស ដើម្បីបង្អាក់សកម្មភាពវិវត្តន៍នៃមេរោគក្នុងខ្យល់ភ្លាមៗ។

EcondLife អាចគ្របដណ្តប់បានដល់ទៅ៣០០០ហ្វីតការ៉េ ឬ ២៧៨ ម៉ែត្រការ៉េ។ វាអាចសម្អាត៦ដងលឿនជាងម៉ាស៉ីតទូទៅ និងសម្អាតបាន ទីតាំងធំជាងម៉ាស៉ីនទូទៅ ដែលមានលក់ក្នុងទីផ្សារដល់ទៅ៦ដង ដែលម៉ាស៉ីនទូទៅអាចសម្អាតត្រឹម ៥០០ហ្វីតការ៉េ ឬ ៤៦ ម៉ែត្រការ៉េ។ ក្រៅពីបង្កើតបរិយាកាសមួយ ដែលគ្មានភ្នាក់ងារបង្ករោគ ម៉ាស៉ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife អាចបង្កើនកំរិតអុកស៉ីសែន និងបន្ថែមកំរិតសំណើម ដែលនេះអាចបង្កើតបរិយកាសដ៏ស្រស់ស្រាយ និងមានផាសុកភាពមួយ សម្រាប់ការរស់នៅ ដែលជាលទ្ធផលគឺវាជួយបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយមនុស្ស។

ម៉ាស៉ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ក៏មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សិត កំចាត់មេរោគអាឡែកហ្សី សត្វល្អិតចង្រៃនិងសត្វល្អិតធូលី ផ្សែងនិងផ្សែងពុល ព្រមទាំងបំបាត់ក្លិនមិនល្អនិងខ្យល់ហប់ផងដែរ។ ម៉ាស៉ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife គឺស័ក្តិសមសម្រាប់ប្រើប្រាស់គ្រប់ទីតាំងទាំងអស់រួមមាន ផ្ទះ ការិយាល័យ កន្លែងរងចាំ បន្ទប់ប្រជុំ ភោជនីយដ្ឋាន សាលារៀននិងមណ្ឌលសិក្សា គ្លិនិកនិងមន្ទីរពេទ្យ ក្លិបហាត់ប្រាណ សណ្ឋាគារ ផ្សារទំនើប និង កន្លែងសាធារណៈជាច្រើនទៀត៕