(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ បានបន្តដឹកនាំមន្ត្រីពាក់ព័ន្ធ នាំយកថវិកា ម៉ាស ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ មកឧបត្ថម្ភដល់ និវត្តជន នៃគ្រួសារពលី ជាសមាជិកអតីតយុទ្ធជន ចំនួន២គ្រួសារ បន្ទាប់ពីទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

សកម្មភាពសមធម៌របស់គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវនេះ ក៏មានការចូលរួមពីលោកអធិការរង, តំណាងសាលាខណ្ឌឫស្សីកែវ, តំណាងភូមិភាគពិសេស, នាយផ្នែក និងនាយ នារងប៉ុស្តិ៍ផងដែរ។ ដែលបានប្រព្រត្តឡើង ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

សូមជម្រាបថា សម្រាប់គ្រួសារនិវត្តជនពលី ជាសមាជិកអតីតយុទ្ធជន ដែលបានទទួលការឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជនកម្ពុជា មានអង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ០២កេសធំ, ភេសជ្ជៈ០២កេស, ទឹកត្រី០២យួរ, ទឹកស៊ីអ៉ីវ០២យួរ, ម៉ាស់០៤ប្រអប់ និងថវិកា ដោយសរុបជាសាច់ប្រាក់ ចំនួន ៤,០០០០០០រៀល (បួនលានរៀល)។

ទី១៖ គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

និងទី២៖ គ្រួសារ លោក ជិន រិទ្ធី (និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១៕