(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៣៣នាក់, ជាសះស្បើយ៦៣២នាក់, ស្លាប់ចំនួន១៧នាក់

២៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៥៨,១២៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,០៥៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៣៖ លោកស្រី ឱ វណ្ណឌីន ពន្យល់លម្អិតពីប្រតិកម្មមួយចំនួន កើតឡើងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣

៤៖ នូវែលសេឡង់កាន់តែព្រួយបារម្ភ ខណៈអត្រាអ្នកចាក់វ៉ាក់សាំងមានកម្រិតទាប ចំពេលផ្ទុះមេរោគបំប្លែងខ្លួន Delta

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកមៀនទិញពីកសិករ ទៅចែកកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័ក

៦៖ សហរដ្ឋអាមេរិក នឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ជូនប្រជាជនអាមេរិកគ្រប់រូបចាប់ពីខែកញ្ញាខាងមុខនេះតទៅ

៧៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រគល់ជំនួយគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២០,៩០២នាក់ និងអ្នកជំងឺ ៣០១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនបុរសម្នាក់ ក្រោយបង្ហោះជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម TikTok

១០៖ បង់ក្លាដែសចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ក្រុមអ្នករកស៊ីផ្លូវភេទរាប់រយនាក់ នៅតំបន់ផ្តល់សេវានេះដ៏ធំបំផុត

១១៖ ចិននឹងពង្រឹងទំនាក់ទំនងបន្ថែមជាមួយប៉ាគីស្ថាន ដើម្បីគាំទ្រដល់ដំណើរការផ្លាស់ប្តូរ នៅអាហ្វហ្គានីស្ថាន

១២៖ អាមេរិក និងចិននឹងមិនអាចបង្កសង្គ្រាម ជាមួយគ្នាឡើយនៅថ្ងៃមុខ, នេះបើតាមសម្តីមេបញ្ជាការយោធាអាមេរិក ចូលនិវត្តន៍មួយរូប

១៣៖ ប្រជាជនហុងកុងពីរនាក់សារភាពកំហុសមុខតុលាការ ពាក់ព័ន្ធការអំពាវនាវឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មចិន

- ព័ត៌មាន Fresh News Plus

១៖ Kane បន្តអវត្តមានពេល Spurs ប្រកួតជម្រុះពាន ECL ខណៈពាក្យចចាមអារ៉ាមផ្ទេរទៅ City តម្លៃ ២០៥លានដុល្លារកាន់តែផ្ទុះខ្លាំង

២៖ WhatsApp កំពុងសាកល្បងមុខងារលុបសារចោលក្នុងរយ:ពេល «៩០ថ្ងៃ» បន្ថែមពីលើមុខងារមានស្រាប់ ២៤ម៉ោង និង៧ថ្ងៃ

៣៖ Twitter ដាក់ឱ្យប្រើប្រាស់មុខងារ «Report Tweet» ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

៤៖ លោក វ៉ាត់ ចំរើន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ បានសាងសង់រួចរាល់ ១០០% ខណៈពិធីប្រគល់ និងទទួលគ្រោងធ្វើឡើងនាខែតុលា

៥៖ អាល់ហ្សេរី អតីតម្ចាស់ជើងឯកស្ថិតក្នុងពូលជាមួយកូដឌីវ័រនៅពាន Cup of Nations ដែលពន្យារពេលទៅឆ្នាំក្រោយ

៦៖ Lukaku អាចចូលលេងបាន ពេល Chelsea ប៉ះ Arsenal ចុងសប្តាហ៍នេះនៅ Premier League

៧៖ TikTok ប្តេជ្ញាចិត្តពង្រឹងបន្ថែមលើគោលការណ៍សុវត្ថិភាព និងភាពឯកជនចំពោះយុវវ័យ

៨៖ «ខ្ញុំមិនអាចទ្រាំឲ្យអ្នកយកឈ្មោះខ្ញុំ មកលេងសើចបានឡើយ» នេះជាពាក្យ Ronaldo ឆ្លើយតបរឿងចចាមអារ៉ាមថា «ចេញពី Juventus វិលរកទ្រំចាស់»

៩៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Paralympics នៅទីក្រុងតូក្យូ

១០៖ អាមេរិកបើកការស៊ើបអង្កេតលើករណីបែកធ្លាយ និងការរំលោភបំពានលើទិន្នន័យអ្នកប្រើប្រាស់របស់ T-Mobile ប្រមាណ ១០០លាននាក់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)