(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែសីហានេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៦២នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែកមាននៅក្រុងសែនមនោរម្យ និងស្រុកកែវសីមា មួយចំនួនផងដែរ។

បច្ចុប្បន្ននេះ អ្នកជំងឺទាំង៦២នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅតាមស្រុករៀងៗខ្លួន៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖