(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៦៩៩,៣៨២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨៨,៧៦៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៨៥៤,៣៥៤នាក់ (ស្លាប់ ១១៧,៥៨៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧៤១,៦១៦នាក់ (ស្លាប់ ៣០,៣៤០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤០៤,៨៩៩នាក់ (ស្លាប់ ១២,៥១០នាក់)
* ថៃ ឆ្លងចំនួន ៩០៧,១៥៧នាក់ (ស្លាប់ ៧,៥៥២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៥៤,២៧៩នាក់ (ស្លាប់ ១៣,២៦៣នាក់)
* វៀតណាម ឆ្លងចំនួន ២៧៥ ,០៤៤នាក់ (ស្លាប់ ៥,៧៧៤នាក់)
* កម្ពុជា ឆ្លងចំនួន ៨៥,៤៤៦នាក់ (ស្លាប់ ១,៦៨៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,១៧២នាក់ (ស្លាប់ ៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ១០,០៩២នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៧២៣នាក់ (ស្លាប់ ៣នាក់)៕