(ភ្នំពេញ)៖ លោក តូ សារី អាយុឆ្នាំ និងប្រពន្ធឈ្មោះ សួន សុខមាន អាយុ៥៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៥ ផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក តូ សារី និងភរិយា បានឱ្យដឹងថា ចំពោះលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងដែលទំហំ ៧៧៤ម៉ែត្រក្រឡា ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលទិញពីឈ្មោះ ស៊ុ ណារុន ដែលមានព្រំប្រទល់ខាងជើងទល់នឹង តា លឹម, ខាងកើតទល់នឹង តូ សារី, ខាងត្បូងទល់នឹង ស៊ុ ណារុន, ខាងលិចទល់នឹង ចំណីផ្លូវ។

លោកបានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

លោកសូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំបាទ/នាងខ្ញុំនោះ ខ្ញុំសូម ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕