(ភ្នំពេញ)៖ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានចេញលិខិត ថ្លែងអំណរគុណ ដល់សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា និងញាតិមិត្ត ដែលចូលរួមរំលែកទុក្ខ មរណភាពម្តាយបង្កើតរបស់លោក។ នេះបើយោងតាម លិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

ឧបាសិកា លត ឡុង ម្តាយបង្កើតរបស់លោក សេង ស៉ីវុត្ថា បានទទួលមរណភាព នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥:១៥នាទី ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

លិខិតថ្លែងអំណរគុណបានបញ្ជាក់យ៉ាងដូច្នេះថា

«ជូនចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ខ្ញុំបាទ សេង ស៉ីវុត្ថា និងភរិយា តំណាងឲ្យក្រុមគ្រួសារនៃសព ឧបាសិកា លត ឡុង មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់ ជូនចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមានសមានចិត្ត មនោសញ្ចេតនាដ៏ជ្រាលជ្រៅ និង ឧត្តុង្គឧត្តមជាទីបំផុត បានអញ្ជើញចូលរួមដោយផ្ទាល់ ឬចាត់តំណាងអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសពមាតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់យេីងខ្ញុំ និងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងការសោកស្ដាយជាពន់ពេក ជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ»។

កាយវិការដ៏ប្រពៃខាងលើនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់លាស់នូវទឹកចិត្តគោរពស្រលាញ់ រាប់អាន ដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតរបស់ សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះសព និងក្រុមគ្រួសារខ្ញុំបាទ។

ខ្ញុំបាទ និងក្រុមគ្រួសារទាំងអស់ សូមចងចាំជានិច្ចនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងឧតុង្គឧត្តមនេះ។

ទន្ទឹមនេះ ខ្ញុំបាទ និងក្រុមគ្រួសារទាំងអស់ សូមជូនពរ សព្វសាធុការ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមប្រកបទៅពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាទទួលនូវសេចក្ដីគោរពស្រលាញ់ រាប់អាន ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕