(កំពង់ធំ)៖ លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានឧបត្ថម្ភថវិកាចំនួន ២០,០០០ ដុល្លារ ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលថវិកានេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ងួន រាសី នាយកខុទ្ទកាល័យលោក ងួន ញ៉ិល៕