(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៤៥ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៤០នាក់ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៧ ខែសីហានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៤៥នាក់ ក្នុងនោះអ្នកជំងឺចំនួន១៩នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺចំនួន ២៦នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសំរោង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,២៣០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៥៩៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៦៣៣ករណី បានព្យាបាលជាសះស្បើយចំនួន១.៣៥០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៨៧១នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖