(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា តាមរយៈការធ្វើតេស្ត CPR Test លើប្រជាពលរដ្ឋចំនួន ១២នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលបានរកឃើញមេរោគបំប្លែងខ្លួនប្រភេទថ្មី Delta ចំនួន ៩នាក់។

តាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា អ្នកទាំងនោះជាពលរដ្ឋធ្វើដំណើរមកពីស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីបម្រើការនៅក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយបានធ្វើចត្តាឡីស័ក។

បន្ទាប់មក ក្រុមការងារសុខាភិបាលបានធ្វើវត្ថុវិភាគ (Rapid Test) រកឃើញវិជ្ជមានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហមស្រុកកូនមុំ៕