(ប៉ៃលិន​)៖​​ ភ្លៀងរន្ទះ​និងខ្យល់កន្រ្តាក់នៅប៉ៃលិន នាល្ងាច​ថ្ងៃទី២៥​​ ខែមីនា​ ឆ្នាំ​២០១៦ បានបណ្តាលឲ្យផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើនសិ​បខ្នង រួមជាមួយនឹង​អាគារសាលារៀន បើុងដំ​បូល​ ខូចខាតជាច្រើនខ្នងផ្ទះ​​​។

មកដល់​ពេលនេះ​អាជ្ញាធរ​​ ទាំងសមត្ថកិច្ចគ្រប់ស្ថាប័នកំពុងចុះ​ជួួយសង្គ្រោះ​ហើយ​ ជាពិសេសកាកបាទក្រហម​កំពុងស្រង់​ស្ថិតិចំនួនខ្នងផ្ទះពិតប្រាកដដែលត្រូវបានខូចខាត​។

លោកសូ​ កង ​នាយកសាខាកាកបាទក្រហម​ខេត្តប៉ៃលិន​ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា​​​ ​ខេត្តប៉ៃលិន​កំពុងជួបគ្រោះ​​ធម្មជាតិ​ខ្យល់​កន្ត្រាក់ លាយ​ឡំជាមួយ​ភ្លៀង ហើយនៅម៉ោង៧៖០០នាទីយប់​​ថ្ងៃដដែល​នេះ ភ្លៀវនៅតែបន្ត​ធ្លាក់​ លាយឡំជាមួយខ្យល់កន្ត្រាក់​​ស្ទើរ​​ទូទាំងខេត្តតែម្តង​ ធ្វើអោយ​ខូចខាតផ្ទះ​​ សាលារៀ​នប្រមាណជាង​៣០ខ្នងហើយ​ ​ ។

លោកបន្តថា​ «មកដល់ពេលនេះ​ សាខាកាកបាទក្រហមយើង​​ផ្តល់ជូន​នូវ​តង់ខៀវ​ចែកជូន​​ដល់​ពលរដ្ឋ​​ដើម្បីបោះ​​តង់គ្រប់​បណ្តោះ​អាសន្នសិន​ រង់ចាំថ្ងៃស្អែកយើង​នាំយកគ្រឿងអាហារបរិភោគចែក​ជូនពួកគាត់​​តែម្តង»៕