(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៤នាក់ថែមទៀត, ជាសះស្បើយចំនួន១២៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃនេះ។

សូមជម្រាបថា គិតមកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣,១៥០នាក់ ព្យាបាលជាសះស្បើយចំនួន ២,៨៥២នាក់ កំពុងសម្រាកព្យាបាលចំនួន ២៤៩នាក់ និងស្លាប់ចំនួន៤៩នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖