(ភ្នំពេញ)៖ រាជធានីភ្នំពេញ និងទីក្រុងតូក្យូ គ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈ​ចងសម្ព័ន្ធមេត្រីភាព​ជាមួយគ្នាក្នុងពេល​ឆាប់ៗ​ខាងមុខ ព្រមទាំងបានឯកភាព​សហប្រតិបត្តិការ​​ជាមួយគ្នាលើវិស័យ​ដឹកជញ្ជូនកាក់​សំណាល់ សណ្តាប់សាធារណៈ សុវត្ថិភាបសាធារ​ណៈ និងការផ្លាស់ប្តូរបទពិសោធន៍​បច្ចេកទេសលើការ​អភិវឌ្ឍទី​ក្រុងទាំង​ពីរផងដែរ។

យោងតាមទំព័រ Facebook របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៦នេះ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Yoichi MASUZOE អភិបាលក្រុងតូ ក្យូ។

គេហទំព័រ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ ទទួលបានលទ្ធផលជាផ្លែផ្កាចំនួន ៣ចំណុចរួមមាន៖
១- បង្កើតក្រុមការងាររវាងរាជធានីភ្នំពេញនិងទីក្រុងតូក្យូ ដើម្បីរៀបចំឯកសារឈានទៅចុះហត្ថលេខាលើអនុស្សារណៈចងសម្ព័ន្ឋមេ ត្រីភាពរវាងទីក្រុងទាំងពីរ។
២- ទីក្រុងទាំងពីរ ឯកភាពសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន កាកសំណល់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសាធារណៈ និងផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសលើការ​អភិវឌ្ឍទីក្រុង​ធ្វើយ៉ាងណាឲ្យទំនាក់​ទំនងទីក្រុង​ទាំងពីរ កាន់ជិតស្និទ្ធ និងល្អប្រសើរ និងជំរុញការបញ្ជូនកីឡាករ​ចូលរួមឲ្យបានច្រើន​សម្រាប់កីឡាអូឡាំពិក​តូក្យូឆ្នាំ២០២០ និងកីឡាអាស៊ាននៅរាជធានីភ្នំពេញឆ្នាំ២០២៣។
៣- អភិបាលក្រុងតូក្យូ បានទទួលយការអញ្ជើញរបស់អភិបាលរាជធានីភ្នំពេញ មកទស្សនកិច្ចនៅរាជធានីភ្នំពេញ ក្នងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ លោក ប៉ា សុជាតិវង្ស និងភរិយា បានដឹកនាំមន្រ្តីសាលារាជធានីភ្នំពេញមួយក្រុម ចេញទៅបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕