(តាកែវ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ដឹកនាំលោកវវសេនីយឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន៥ទីតាំង ដែលមានផ្ទៃដីប្រមាណ ១,០២៥ម៉ែត្រការ៉េ អាងស្តុបទឹក០៤ នៅចំណុចដុបបែកថ្លាងនឹងដាជំពុះសេក ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆានេះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕