(ភ្នំពេញ)៖ កម្លាំងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ បានទទួលអំណោយពី ក្រុម ហ៊ុន LUCKYនិងក្រុមហ៊ុន LENG  LARN នូវមួកសុវត្ថិភាពចំនួន​៥០មួក និងអាវការពារសន្តិសុខសណ្តាប់ធ្នាប់ចំនួន៥០អាវ។

 លោក ហែម  ដារិទ្ធិ អភិបាលខណ្ឌបានថ្លែងអំណអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនទាំងពីរ​ដែលឧបត្ថម្ភមួកសុវត្ថិភាពនិងអាវការពារសន្តិសុខសណ្តាប់ធ្នាប់នេះជូនកម្លាំងសន្តិសុខរបស់ខ្លួន គោលបំណងបង្កើនការចូលរួមលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមមូលដ្ឋានកាន់តែប្រសើរឡើង។

លោកបានកោតសរសើដល់មន្ត្រីសន្តិសុខទាំងអស់ដែលចេះគ្រប់ជំនាញហើយច្បាស់លាស់សមជាកងកម្លាំងសន្តិសុខការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដូចជា ជំនាញពន្លត់អគ្គិភ័យ ធ្វើចរាចរណ៍ ជួយសង្គ្រោះដល់ជនរង​គ្រោះជួបបញ្ហាអ្វីមួយ ជួយដល់សិស្សានុ​សិស្សឆ្លងផ្លូវ និងចេះការពារសុវត្ថិភាពជូនបងប្អូន​ប្រជាពលរដ្ឋនៅក្នុង​​ភូមិ​សង្កាត់​ខណ្ឌផងដែរ៕