(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ អមដំណើរដោយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធចុះពិនិត្យសិក្សា ដើម្បីកែលម្អសោភ័ណភាព តាមដងទន្លេក្នុងក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ក្នុងការចុះពិនិត្យតាមដងទន្លេ គឺរដ្ឋបាលខេត្ត និងរៀបចំរួមមាន៖

*ទី១៖ ដាំដើមឈើបន្ថែម ដើម្បីឲ្យមានសោភ័ណភាពកាន់តែប្រសើរ តាមដងទន្លេ ក្នុងក្រុងកំពង់ចាម។

*ទី២ ៖ពិនិត្យមើលកន្លែងដែលមានការបាក់ស្រុត ត្រូវសាងសង់ថ្មីឡើងវិញ និងរៀបចំសួនច្បារ យករូបដំរីមកដាក់វិញផងដែរ៕