(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីករណីវិជ្ជមានអ្នកជំងឺកូវីដ១៩ ចំនួន៦១នាក់ ជាសះស្បើយចំនួន ១៨នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលចេញផ្សាយដោយក្រសួងសុខាភិបាលព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែកក្កដានេះ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន ២,០៩០នាក់ ព្យាបាលជាសះស្បើយចំនួន ១,១៣០នាក់ ស្លាប់ចំនួន ២២នាក់ និងកំពុងព្យាបាលចំនួន ៩៣៨នាក់។

រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖