(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងព្យាបាលជាសះស្បើយចំនួន ១១នាក់។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៥នាក់ គឺរកឃើញនៅថ្ងៃទី១៩ ខែកក្កដានេះ ភាគច្រើនជាពលរដ្ឋរស់នៅក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៣៦៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១៦៣នាក់ កំពុងសម្រាកព្យាបាលចំនួន ២០០នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖