(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅដែលមិនទាន់អញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ តាមការបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បញ្ជាក់ថា ប្រជាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងនៅទីតាំងដែលបានកំណត់ចំនួន ១១ទីតាំងតាមបណ្តាស្រុកនៃខេត្តកណ្តាល ចាប់ពីម៉ោង៨ព្រឹក ដល់ ៥រសៀល៕