(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចពីរដាក់ដោយឡែកពីគ្នា ដោយសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានកំណត់ជា «តំបន់លឿងទុំ» ចាប់ពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២១ នេះតទៅ និងអនុញ្ញាតបើកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតឡើងវិញ ស្ថិតក្នុងឃុំ បារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមអានសេចក្តីសម្រេចដូចខាងក្រោម៖