(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១០៨នាក់ ខណៈអ្នកជាសះស្បើយចំនួន១០៦នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះ។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១០៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕