(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាស្នងការ ស្នងការដ្ឋានសង្គមកិច្ច អភិវឌ្ឍន៍ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងថវិកាមួយចំនួនពីឧកញ៉ា ថាច់ សុខវិជ័យ ប្រធានក្រុមហ៊ុនសួនសុខវិជ័យ លក់ដី និងដីឡូតិ៍ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អំណោយដែលលោកឧកញ៉ាយកទៅប្រគល់ជូនរួមមាន៖ ទឹកសុទ្ធ ៣៦កេស, មី ៩កេសធំ, ត្រីខ ៩កេសធំ, ទឹកអាល់កុល ៦កាន, និងថវិកាចំនួន ២,០៧០,០០០រៀល ផងដែរ៕