(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត និងជាសះស្បើយចំនួន០៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែកក្កដានេះ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖