(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឺង ស្ដីពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់មុនពេលបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក រៀងរាល់ម៉ោងធ្វើការ ៨ព្រឹក ដល់ម៉ោង៥រសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត ហើយបើផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងឡើយ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖