(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសនូវគំនិតផ្តួចផ្តើមថ្មី ជាជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល៦ឆ្នាំ បានបង្កើនសមត្ថភាព ប្រព័ន្ធសុខាភិបាល នៅប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវៀតណាម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងលើសុខភាព ដែលបណ្តាលមកពីអាកាសធាតុ ខណៈពេលមានការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ ដល់វិស័យសុខាភិបាល ក្នុងគម្រោងមហាអនុតំបន់មេគង្គ(GMS) បានជួយប្រទេសទាំងបី អនុម័តផែនការបន្សាំសម្រាប់ផ្នែកសុខាភិបាលជាតិ ដើម្បីដោះ ស្រាយ ហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមានកំដៅនិងជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅ និងជំងឺរាក៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ ADB ដែលមានខ្លឹមសារទាំងស្រុង៖