(តាកែវ)៖ នៅ ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជួបសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធ ប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។

សប្បុរសជនដែលបានរួមបរិច្ចាគអំណោយជូនស្នងការដ្ឋាននគរបាលខេត្ត រួមមាន៖

*ទី១៖ លោកឧកញ៉ា ឈិន សុង និងលោកជំទាវ ព្រមទាំងបុត្រ អង្ករចំនួន៥តោន ត្រីខកំប៉ុងចំនួន១០០យួរ
*ទី២៖ លោកឧកញ៉ា លី អ៊ូលាង និងលោកជំទាវ ព្រមទាំងបុត្រ មីចំនួន១០០កេស
*ទី៣៖ លោក ពៅ សុផល និងភរិយា ព្រមទាំងបុត្រ ម៉ាស់ចំនួន១០កេស ទឹកបរិសុទ្ធ២០០កេស និងទឹកអាល់កុល១០ប៊ីដុង
*ទី៤៖ លោក ស៊ុន ធូ និងភរិយា ព្រមទាំងបុត្រ មីចំនួន១០០កេស
*ទី៥៖ លោក ឡោ សំនិត និងភរិយា ព្រមទាំងបុត្រ ថវិកាចំនួន១០០០ដុល្លារ
*ទី៦៖ លោក ផេង ភុំផាន និងភរិយា ព្រមទាំងបុត្រ មីជាតិចំនួន៥០កេស
*ទី៧៖ លោក គួច ម៉េងឃាង និងភរិយា ព្រមទាំងបុត្រ មីចំនួន៥០កេស
*ទី៨៖ លោក លឹម សារ៉ាត់ និងភរិយា ព្រមទាំងបុត្រ ទឹកបរិសុទ្ធចំនួន៥០កេស
*ទី៩៖ លោក ឡេង គ័ង និងភរិយា ព្រមទាំងបុត្រ ទឹកបរិសុទ្ធចំនួន៥០កេស
*ទី១០៖ លោក ឡេង ផាត និងភរិយា ព្រមទាំងបុត្រ ទឹកបរិសុទ្ធចំនួន៥០កេស។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានទឹកចិត្ត និងបានចំណាយធនធានផ្ទាល់ខ្លួនរួមចំណែកដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងខេត្តតាកែវ ដែលកំពុងមានការរីករាលដាលផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទ និងប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ជាពិសេសអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ៕