(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដចំនួន ៣១នាក់ និងគ្មានករណីវិជ្ជមានបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរីមានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៦៣៦នាក់ ព្យាបាលជាសះស្បើយចំនួន ៣៤៩នាក់ និងស្លាប់៤នាក់។

រដ្ឋបាលខេត្តរតនគិរី បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ហើយត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីមានការសង្ស័យ ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទ 097 595 77 88 / 092 121 383 / 097 775 12 12៕