(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីអំពី «ភាពស្មោះត្រង់នៃការស្រាវជ្រាវវិទ្យាសាស្ត្រដែលមានការទទួលខុសត្រូវ» នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ដោយមានអ្នកចូលរួមប្រមាណ ២៥៥នាក់ ដែលសុទ្ធតែជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងអ្នកស្រាវជ្រាវ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងអ៊ឺរ៉ុប។

សិក្ខាសាលានេះដឹកនាំដោយលោក Olivier Le Gall ជាទីប្រឹក្សានៃការិយាល័យបារាំង សម្រាប់សុចរិតភាពវិទ្យាសាស្ត្រនៃប្រទេសបារាំង មានគោលបំណងផ្តល់នូវពុទ្ធិមួយចំនួនក្នុងបរិបទថ្មី សម្រាប់អ្នកសិក្សាស្រាវជ្រាវទាក់ទង នឹងភាពស្មោះត្រង់ និងបញ្ហាក្លែងបន្លំ។

ថ្លែងនៅក្នុងការបើកសិក្ខាសាលា លោក Jean-Marc LAVEST នាយក AUF ប្រចាំការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា «ភាពស្មោះត្រង់នៃការស្រាវជ្រាវវិទ្យាសាស្ត្រគឺជាប្រធានបទមួយដ៏ស្មុគ្រស្មាញ។

ដោយប្រឈមនឹងបញ្ហាប្រឈមជាច្រើនចំពោះសង្គមរបស់យើងនៃដើមសហសវត្សន៍ វិទ្យាសាស្ត្រមានអត្ថន័យដែលត្រូវលើកមកនិយាយ។ ប៉ុន្តែក៏មានចំណោទសួរមួយចំនួនថា៖ តើវិធីសាស្ត្រវិទ្យាសាស្ត្រពិតជាកម្មសិទ្ធិ របស់ប្រជាជនរបស់យើង និងអ្នកតំណាងអោយនយោបាយទាំងឡាយមែនទេ? រហូតដល់កំរិតណាខ្លះដែលអ្នកទាំងនោះមានទំនុកចិត្តលើវិទ្យាសាស្ត្រ? តើទំនុកចិត្តនេះបង្កើតឡើងដោយមានការប្រឡូកប្រឡាក់ជាមួយ និងការលួចបន្លំមែនទេ?»

លោក Jean-Marc LAVEST បានបន្តថា បញ្ហាក្លែងបន្លំវិទ្យាសាស្ត្រជាបញ្ហានៃការច្នៃប្រឌិតដែលមិនអាចគ្រង់គ្រងបានឡើយ។ ការក្លែងបន្លំឬការផលិតចេញពីលទ្ធផលវិទ្យាសាស្ត្រដែលជាស្នាដៃដំបូង គឺជាពេលវេលាដ៏ល្អ និងពិសិដ្ឋក្នុងជីវិតអ្នកស្រាវជ្រាវ។ ការជ្រើសរើស ការកែលំអ គឺជាជំហានដំបូង។ កង្វះខាតក្នុងការច្នៃប្រឌិតកើតឡើងដោយការស្រាវជ្រាវដែលមិនមានថវិការសមស្រប ដោយសារតែថវិកាជាក្បាលម៉ាស៊ីន ដ៏មានឥទ្ធិពលនៃការសិក្សាស្រាវជ្រាវ។ ការលួចចម្លងគឺជាការលួចគំនិតគេ ការរំលោភអំណាចជាដើម។ ហើយនិន្នាការកាន់តែធ្វើអោយមានភាពធ្ងន់ធ្ងរនោះ គឺការំលោភពអំណាចខុសធម្មតា ការបោះពុម្ពផ្សាយវិទ្យាសាស្ត្រមិនច្បាស់លាស់ ទិន្នានុប្បវត្តិដែលបំផ្លាញគេជាដើម។

ថ្មីៗនេះការស្រាវជ្រាវរបស់បារាំង កំពុងទទួលបាននូវសមាសភាពដើម្បីសាមគ្គីភាព នៃភាពស្មោះត្រង់ផ្នែកវិទ្យាសាស្ត្រ ឈរលើមនសិការដែលមានន័យអត្ថន័យថា «ដំរីនៅកណ្តាលបន្ទប់»។ មូលដ្ឋាននៃក្រមសីលធម៌ សុចិតភាព និងក្រមសីលធម៌វិជ្ជាជីវៈ បានក្លាយជាសសរស្តម្ភទាំងបីនៃវិទ្យាសាស្ត្រប្រកបដោយការទទួលខុសត្រូវ។

លោក Olivier Le Gall បានបញ្ជាក់ថាភាពស្មោះត្រង់មិនមែនជាបញ្ហាទេ ប៉ុន្តែវិធីសាស្ត្រ និងរបៀបស្រាវជ្រាវវិទ្យាសាស្ត្រត្រូវតែអនុវត្តដោយភាពស្មោះត្រង់ ដើម្បីឱ្យវិទ្យាសាស្ត្រស្ថិតនៅដល់កម្រិត នៃការរំពឹងទុកនៃអ្នកវិទ្យាសាស្ត្រប្រកបដោយការទទួលខុសត្រូវនៃសង្គមវិទ្យាសាស្ត្រផងដែរ។

នេះលើកទី៥ហើយ ដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំឡើង តាមអនឡាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងក្របខណ្ឌនៃការជួយជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិក ដើម្បីពង្រឹងគុណភាព នៃការបណ្តុះបណ្តាលអ៊ីប្រ៊ីតឬពីចម្ងាយ។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញ សិក្ខាកាមបានចោទសំណួរជាច្រើនទាក់ទងនឹងការលួចបន្លំស្នាដៃក៏ដូចជាវិធីសាស្ត្រក្នុងការការពារស្នាដៃរបស់ខ្លួន និងបានស្នើដំបូន្មានផ្សេងផងដែរ។

លោកវាគ្មិន Olivier Le Gall បានលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវបន្តផ្តោតការយកចិត្តទុកដាក់លើឱ្យឧត្តមភាពនិងភាពស្មោះត្រង់នៃការស្រាវជ្រាវ និងពិចារណាលើវិធីសាស្ត្រក្នុងការស្រាវជ្រាវប្រកបដោយសុចរិតភាព និងមានក្រមសីលធម៌ ដោយមិនត្រូវរំពឹងតែលើច្បាប់បានទេ៕