(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៩នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងព្យាបាលជាសះស្បើយចំនួន៣៩នាក់។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៩នាក់ គឺរកឃើញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខណៈ៩នាក់ផ្សេងទៀត ជាប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ៤នាក់ទៀត ជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ៥នាក់ទៀត ជាពលរដ្ឋរស់នៅស្រុកឆែប និងម្នាក់ទៀត ជាពលរដ្ឋរស់នៅស្រុកគូលែន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៣០៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៣០នាក់ កំពុងសម្រាកព្យាបាលចំនួន១៧៦នាក់ទៀត និងស្លាប់បាត់បង់ជីវិត១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖