(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៩នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងស្លាប់១នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៧៩នាក់ ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ៕