(ព្រៃវែង)៖ ខេត្តព្រៃវែងគិតត្រឹមម៉ោង ១៧៖៣០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៨០នាក់ តាមរយៈការធ្វើតេស្តរហ័ស និងជាសះស្បើយ៤០នាក់ផងដែរ។

នេះបើយោងតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានប្រាប់ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកក្កដានេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកឲ្យបានឆាប់រហ័ស៕