(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀតហើយស្ដីពី ការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារ «ងិន អាន» (ផ្សារទំនប់) នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ក្នុងសហគមន៍ ដោយគិតចាប់ពីម៉ោង១២៖០០នាទីថ្ងៃត្រង់ទី១៣ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ, លោក ជា ពិសី មានក្ដីសង្ឃឹម និងជឿជាក់ថា បង-ប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារ «ងិន អាន» (ផ្សារទំនប់) ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕