(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៧នាក់ និងមានអ្នកជាសះស្បើយចំនួន ១៩០នាក់ ដែលចេញផ្សាយដោយក្រសួង សុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តបានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖