(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចបិទខ្ទប់ទីតាំងទីប្រជុំជនផ្សារកាបីជាបណ្ដោះអាសន្ន ក្រោយពីមានករណីវិជ្ជមានកូវីដ១៩ ជាច្រើននាក់។

ការបិទខ្ទិបនេះ ចាប់ពីចំណុចសងខាងផ្លូវផ្ទះលោក ឡេង ប៉េងអ៊ា ដល់ផ្ទះលោក ថៃចាន់ថុន ស្ថិតនៅភូមិនៅភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចាប់ពីម៉ោង ១៨៖០០នាទី ថ្ងៃទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២0២១នេះ រហូតដល់មានសេចក្ដីសម្រេចថ្មីមកជំនួស។

ក្នុងអំឡុងពេលបិទខ្ទុបជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះមានវិធានការដូចខាងក្រោម៖

*ទី១៖ ហ៊ុមព័ទ្ធទីតាំងផ្សារកាបី និងផ្អាកសកម្មភាពអាជីវកម្ម និងការចេញចូលទីតាំងខាងលើ ជាបណ្ដោះអាសន្ន។

*ទី២៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬសប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។

*ទី៣៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញ ចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀសំបោរ ឈឺបំពងក និងថប់ដង្ហើម និងរោគសញ្ញាផ្សេងៗ ត្រូវមកជួបក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព៕