(ភ្នំពេញ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ដែលបានជួយជាថវិកាក្នុងការសាងសង់មណ្ឌលចត្តាឡីស័ក ទីកន្លែងបូជានិងបញ្ចុះសពអ្នកផ្ទុកជំងឺកូវីដ-១៩ នៅតំបន់ត្រប់ញក ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញថវិកាដែលទទួលបានពីសប្បុរសជនខាងលើ មានចំនួនសរុប ៥,៦៤២,០០០ រៀល និងប្រាក់ដុល្លារ ៧,២៤៥ ដុល្លារទៀត៕