(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញពីគោលការណ៍ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ។

ការបង្ហាញអំពីគោលការណ៍នេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមរបស់ក្រសួងសុខាភិបាល ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ បានធ្វើឡើងស្របទៅតាមវិធានដែលពិភពលោកកំពុងប្រើប្រាស់ ខណៈដែលការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងកាន់តែច្រើន៕

ខាងក្រោមនេះជាលក្ខខណ្ឌព្យាបាលនៅតាមផ្ទះ ដែលបង្ហាញដោយក្រសួងសុខាភិបាល៖