(សៀមរាប)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ និងសហការី បាននាំយកសម្ភារ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនកម្លាំងអធិការដ្ឋាននគរបាលស្រុក អាវុធហត្ថស្រុក ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយប៉ះពាលជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ អំណោយដែលយកទៅចែកជូនរួមមាន មី៧កេស ត្រីខ៧យួ អាល់កុល៣ដប។

លោកអភិបាលស្រុកបានលេីកឡេីងថា ទោះអំណោយទាំងនេះមិនច្រើនក៏ដោយ តែអាចជួយកាត់បន្ថយការលំបាកបានមួយគ្រាផងដែរ។ អំណោយទាំងនេះបានមកពីអង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្ដសៀមរាប។

លោកក៏បានណែនាំ ឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនាម័យលាងដៃនឹងសាប៊ូ ឬអាកុល ហើយពាក់ម៉ាស់ជាប្រចាំនៅពេលដែលចេញទៅខាងក្រៅ និងរក្សាគំលាត ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរ ស្រុកអង្គរធំចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ មក មានអ្នកឆ្លងចំនួន៤នាក់ ហើយអ្នកប៉ះពាល់ផ្ទាល់មានចំនួន៣៨នាក់ ដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះ និងអង្គភាពរៀងៗខ្លួន៕