(ភ្នំពេញ)៖ ក្រុមពន្លត់អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស បានទទួលការហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមពីអ្នកជំនាញមកពីប្រទេសកូរ៉េ ដើម្បីចុះប្រតិបត្តិការពន្លត់អគ្គិភ័យឲ្យកាន់តែប្រសើរជាងមុន និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យឲ្យកាន់តែមានប្រសិទ្ធភាព ដូចជាការបូមបាញ់ និងការថែទាំរថយន្ដពន្លត់អគ្គិភ័យផងដែរ។

លើសពីការពង្រឹងជំនាញដល់ក្រុមពន្លត់អគ្គិភ័យ កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្លាស់ប្តូរឈុតខោអាវ មួក ស្រោមដៃ និងស្បែកជើងការពារអគ្គិភ័យថ្មី ជូនដល់ក្រុមពន្លត់អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស ដើម្បីការពារ និងបង្កាផលប៉ះពាល់នៃអគ្គិភ័យ ព្រមទាំងដើម្បីអាចធានាថា ប្រតិបត្តិការនៃការពន្លត់អគ្គិភ័យរបស់ ខ្មែរ ប៊ែវើរីជីស ត្រូវបានបញ្ចប់ដោយជោគជ័យ និងសុវត្ថិភាព។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជួយពន្លត់អគ្គិភ័យជាង ២៤០ករណី ដោយឥតគិតថ្លៃ។
ក្នុងករណីមានអគ្គិភ័យ សូមទាក់ទង៖ ០៨៥ ៩១១ ៩១១៕