(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស មានចំនួនសរុប ៨,៦៤៩ នាក់ ធ្លាក់ចុះ ៩៧.២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍ដដែលបានបញ្ជាក់ដែរថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ នេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចេញពីប្រទេសកម្ពុជាមានចំនួន ៩៧,៧៨៩ នាក់ ធ្លាក់ចុះ ៩១.៩ ភាគរយ។

ទោះជាយ៉ាងណា កម្ពុជានៅមានភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១២៧,៧៨២ នាក់ ខណៈភ្ញៀវទេសចរជាតិមានចំនួន ១,៥៦៩,៩២៩ នាក់ផងដែរ។ ប្រការនៃការធ្លាក់ចុះនេះ គឺដោយសារវិបត្តិនៃរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងសកលលោកទាំងមូល៕