(កំពង់ស្ពឺ)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានដឹកនាំសមាជិក នាំយកអំណោយមានដូចជា ម៉ាស សម្លៀកបំពាក់ពេទ្យ ថ្នាំបុរាណចិន ទឹកសុទ្ធ និងមី ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដានេះ។

ក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នូវសម្លៀកបំពាក់ពេទ្យ ២០០០ឈុត និងម៉ាសចំនួន ១២៥០០បន្ទះ និងថ្នាំបុរាណាចិន ៤០០ប្រអប់ ក៏ដូចគ្រឿងឧបភោគបរិភោគ រួមមានទឹកសុទ្ធ និងមីផងដែរ។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕