(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩  នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,២៥១,៨៨៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០១,០៣១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៣៧៩,៣៩៧នាក់ (ស្លាប់ ៦២,៩០៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៥០,១១០នាក់ (ស្លាប់ ២៥,៤៥៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៩៩,៧៩០នាក់ (ស្លាប់ ៥,៧៦៨នាក់)
* ថៃ ឆ្លងចំនួន ៣០១,១៧២នាក់ (ស្លាប់ ២,៣៨៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៧៥,៩២៣នាក់ (ស្លាប់ ៣,៥៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៥២នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៧,១០៣នាក់ (ស្លាប់ ៧៩៨នាក់)
* វៀតណាម ឆ្លងចំនួន ២៣,០៧១នាក់ (ស្លាប់ ១០២នាក់)
* ទ្បាវ ឆ្លងចំនួន ២,៤០០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦៦នាក់ (ស្លាប់ ៣នាក់)៕