(កោះកុង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែកក្កដានេះ បានឧបត្ថម្ភគ្រែដេក ចំនួន ៤០០ គ្រែ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីផ្តល់ជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល នៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័កនានា៕