(កណ្ដាល)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយឆេះឃ្លាំងស្ដុកប្រេងនៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ក្រោយទទួលព័ត៌មាននេះភ្លាម បានដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ៣គ្រឿង នៅកន្លែងកើតហេតុ។

យ៉ាងណាមិញ សម្រាប់មូលដ្ឋាននៃករណីអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕