(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ដោយហេតុផលនយោបាយ http://fna.asia/24168f5

២៖ គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ បក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួម http://fna.asia/9ec3285

៣៖ ប្រធានាធិបតីចិន ស៊ី ជិនពីង ផ្ញើសារផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា http://fna.asia/cb1a279

៤៖ ប្រមុខការទូតកម្ពុជា ប្រាប់អ្នករាយការណ៍ពិសេសថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ http://fna.asia/4981ba5

៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចនឹងមានរលកទី៣ ដោយសារមេរោគបម្លែងថ្មី Delta បើទប់ស្កាត់មិនទាន់ពេល http://fna.asia/cb9c87f

៦៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង http://fna.asia/3c4e0ac

៧៖ ក្រសួងមហាផ្ទៃ ព្រមានគណបក្សកែទម្រង់កម្ពុជា ដែលធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ http://fna.asia/9623214

៨៖ រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២ http://fna.asia/97925d8

៩៖ ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ http://fna.asia/b771d80

១០៖ សម្តេចតេជោ ហ៊ុន សែន៖ CPP នឹងបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យអធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយ http://fna.asia/8afd93e