(កណ្ដាល)៖ ក្រុមមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមន្ត្រីនគរបាលក្រុងតាខ្មៅទាំងអស់ ត្រូវបានយកសំណាកធ្វើតេស្ត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដល់កងកម្លាំងងាយស្រួលគ្រប់គ្រង។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ការធ្វើតេស្តនេះដើម្បីតាមដាន និងងាយគ្រប់គ្រងកងកម្លាំងតើពួកគេមានការឆ្លងកូវីដ១៩ដែរឬយ៉ាងណា។

សូមបញ្ជាក់ថា មន្ត្រីសាលាខេត្តកណ្តាលមួយចំនួន ត្រូវបានរកឃើញថាមានការឆ្លងកូវីដ១៩ជាបន្តបន្ទាប់ ហើយអភិបាលខេត្តបានដាក់បទបញ្ជាដល់អាជ្ញាធរ និងមន្រ្តីសុខាភិបាលរួមគ្នាទប់ស្កាត់កុំឲ្យមានការរីករាលដាលខ្លាំងឡើងបន្តទៀត៕