(ភ្នំពេញ)៖ ឪពុកតិរិច្ឆានម្នាក់ បានចាប់រំលោភកូនស្រីបង្កើត អាយុទើបតែ៩ឆ្នាំរហូតពី២ទៅ៣ដង ថែមទាំងគំរាមសម្លាប់​ចោលទៀតផង ហើយត្រូវបានកម្លាំងនគរបាល​ការិយាល័យ ព្រហ្មទណ្ឌក​ម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួននៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ។ មន្រ្តីនគរបាលមូលដ្ឋាន ខណ្ឌឫស្សីកែវ បានឲ្យដឹងថា   ជនសង្ស័យជាឪពុកឈ្មោះ ហ៊ិន សំអាត អាយុ៣៤ឆ្នាំ មុខរបរគ្មានស្នាក់នៅ ផ្ទះលេខ៤៧៦១H ផ្លូវ៥៩៨ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ហើយត្រូវបានឃាត់ខ្លួន នៅចំណុចបូរីអង្គរភ្នំពេញផ្លូវបេតុងក្រុម១៣ ភូមិទួលគោកសង្កាត់ទួលសង្កែ។

ដោយឡែក ក្មេងស្រីរងគ្រោះមានឈ្មោះ ស.អ.ណ អាយុ៩ឆ្នាំ ត្រូវបានឪពុកបង្កើតចាប់រំលោភ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នៅក្នុងផ្ទះ។ ក្មេងស្រីរងគ្រោះ បានសមត្ថកិច្ចថា ឪពុករបស់នាងបានចាប់រំលោភ២ទៅ៣ដងរួចហើយព្រមទាំងគំរាមសម្លាប់ទៀតផង។ បច្ចុប្បន្នជនសង្ស័យត្រូវប្រគល់ឲ្យការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់៕