(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨១,១៨៦,០២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៩២៥,២២៧នាក់ និងជាសះស្បើយឡើងវិញ ១៦៥,៧៧២,២៤៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៤៨២,៦៧២នាក់ ស្លាប់ចំនួន ៦១៩,១៥២នាក់ និងជាសះស្បើយចំនួន ២៨, ៨៩៧,៤៦០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០, ១៨២,៤៦៩នាក់ ស្លាប់ចំនួន ៣៩៤,៥២៤នាក់ និងជាសះស្បើយ ២៩,១៨៥, ៥៥៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨,៣២២,៧៦០នាក់ ស្លាប់ ៥១១,២៧២នាក់ និងជាសះស្បើយ ១៦,៥៤៨, ១៥៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖